ទស្សនាទាន
ក្រុមហ៊ុន សុខា អូតែល ដែលមាន អ្នកឧកញ្ញ៉ាបណ្ឌិត សុខ គង់ ជាប្រធាន បានទទួលការអនុញ្ញាតជាគោលការណ៍ពីរាជរដ្ឋាភិបាលកម្ពុជា តាមរយៈលិខិតលេខ ៧៣០ សជណ.ដប ចុះថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២២ របស់ទីស្តីការគណៈរដ្ឋបន្ត្រី និងលិខិតលេខ ១៥៨០ សជណ.បស្ថ ចុះថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២២ របស់ក្រសួងបរិស្ថាន ឨ្យក្រុមហ៊ុនសាងសង់ព្រះពុទ្ធប្បដិមា កម្ពស់ ១០៨ម៉ែត្រ នៅលើខ្នងភ្នំបូកគោ ស្ថិតក្នុងភូមិសាស្ត្រវាលស្រែប្រាំរយ នៃឧទ្យានជាតិព្រះមុនីវង្សបូកគោ ដែលមានលក្ខណៈ និងរសនិយមជាខ្មែរ ស្របតាមក្បួនខ្នាតទំនៀមទម្លាប់ព្រះសាសនា និងរចនាប័ទ្មជាតិដែលមានការឯកភាពពីក្រុមការងារអន្តរក្រសួង និងការឯកភាពគាំទ្រពីគណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា។
គម្រោងកសាងព្រះពុទ្ធប្បដិមានេះ ជាព្រះពុទ្ធប្បដិមាដែលធំហើយខ្ពស់ជាងគេនៅ ព្រះរាជាណាចក្រកម្ពុជានិងស្ថិតក្នុងចំណោមព្រះពុទ្ធប្បដិមាខ្ពស់ៗ នៅលើពិភពលោក ដែលមានទម្រង់ជា ព្រះពុទ្ធមារវិជ័យ ឬ ផ្ចាញ់មារនៃរចនាប័ទ្មបាយ័ន ដែលជារចនាប័ទ្មកំពូលនៃព្រះពុទ្ធសាសនាក្នុងរជ្ជកាលព្រះបាទជ័យវ័រ្មនទី៧ សតវត្សរ៍ទី១៣។ ព្រះពុទ្ធប្បដិមានេះ នឹងសាងសង់អំពីបេតុងអាម៉េ មានពណ៌មាស បែរព្រះភក្រ្តទៅទិសខាងកើត មានកម្ពស់១០៨ម៉ែត្រ ពីនីវ៉ូសូន្យនៃខឿនផ្ទាល់ដីដល់កំពូលព្រះមោលី ដែលតំណាងមង្គលទាំង ១០៨ របស់ព្រះអង្គ ទ្រង់គង់ភ្នែននៅលើបល្ល័ងផ្កាឈូករាងរង្វង់(វដ្តសង្ខារ) ដែលទម្រង់ក្បាច់រចនាបល្ល័ងនេះ យកលំនាំតាមផ្នែកមួយរបស់សសរពេជ្រប្រាសាទដំរីក្រាបនៃរចនាប័ទ្មគូលែន ក្នុងរជ្ជកាលព្រះបាទជ័យវ័រ្មនទី២ សតវត្សរ៍ទី៩។ ចំពោះខឿនជាន់ទី១ មានក្តារបែន ឬ រានហាលនៅចំពីមុខ សម្រាប់ប្រារព្ធពិធីសាសនា ហើយមានព្រះពុទ្ធរូប ៧ អង្គ ព្រះអសីតិសាវ័ក ៥ អង្គ និងព្រះ ២ អង្គទៀត សរុបចំនួន ១២ អង្គ(តំណាងឨ្យខែឆ្នាំទាំង១២) គង់ក្នុងបុស្បុក តម្កល់ជុំវិញព្រះពុទ្ធប្បដិមាអង្គធំ និងមានជណ្តើរចំនួន៨(តំណាងឨ្យទិសទាំង៨ និងអរិយមគ្គទាំង៨) សម្រាប់ឡើងឆ្ពោះទៅកាន់ទីសក្ការៈនៃព្រះពុទ្ធប្បដិមា។
ជារួមគម្រោងសាងសង់ព្រះពុទ្ធប្បដិមានេះ ជាការរក្សានូវអត្តសញ្ញាណជាតិនៃវប្បធម៌សាសនា ដោយឈរលើមូលដ្ឋានរក្សាចាស់ បង្កើតថ្មី នាសម័យតេជោសុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ ហើយព្រះពុទ្ធប្បដិមាអង្គនេះ នឹងគង់នៅជាសម្បត្តិវប្បធម៌សាសនាជាតិ តជំនាន់សម្រាប់ជាទីសក្ការៈ ដ៏ឩដុង្គឩត្តមរបស់ពុទ្ធសាសនិជនទាំងអស់គ្នា ជារហូតតរៀងទៅ។
ការសាងសង់ព្រះពុទ្ធប្បដិមានេះ ត្រូវចំណាយពេលវេលាសាងសង់ប្រមាណ ៤ ឆ្នាំ ។
ពុទ្ធបរិស័ទដែលមានសទ្ធាជ្រះថ្លា ចង់ភ្ជាប់និស្ស័យជាមួយនឹងការកសាងព្រះពុទ្ធប្បដិមាដ៏ស្កឹមស្កៃនេះអាចចូលរួមជាបច្ច័យ និងទទួលយកកុសលផលបុណ្យតាមសទ្ធារៀងៗខ្លួន។
1. ធនាគារ ACLEDA :
- SOKHA HOTEL CO.,LTD.
(PREAH PUTH PADIMA 108M-ON BOKOR)
- លេខគណនី | : 00010810810899 (Khmer Riel) : 00010810810888 ( USD) |
- Swift Code | : ACLBKHPP |
2. ធនាគារ ABA :
- SOKHA HOTEL CO.,LTD.
(PREAH PUTH PADIMA 108M-ON BOKOR)
- លេខគណនី | : 106 108 108 (Khmer Riel) : 107 108 108 ( USD) |
- Swift Code | : ABAAKHPP |
2. ធនាគារ Wing :
- SOKHA HOTEL CO.,LTD.
(PREAH PUTH PADIMA 108M-ON BOKOR)
- លេខគណនី | : 9 108 108 108 ( Khmer Riel) : 8 108 108 108 ( USD) |
- Swift Code | : WIGCKHPP |
ទូរស័ព្ទទំនាក់ទំនង៖ 085 430 999 | 097 430 9999
ក្រៅពីការកសាងព្រះពុទ្ធប្បដិមាកម្ពស់ ១០៨ម៉ែត្រ គឺមានការរៀបចំកសាងព្រះពុទ្ធប្បដិមាតូចៗមានកម្ពស់ ០.៣១ ម៉ែត្រចំនួន ៨៤០០០ អង្គ(តំណាងឲ្យ ៨៤០០០ព្រះធម្មក្ខន្ធ នៃគម្ពីរព្រះត្រៃបិដក) ដាក់តម្កល់នៅលើជញ្ជាំងផ្នែកខាងក្នុងនៃខឿនក្រោមព្រះពុទ្ធប្បដិមាអង្គធំកម្ពស់ ១០៨ម៉ែត្រ។
សប្បុរសជនដែលមានសទ្ធាជ្រះថ្លាចង់ភ្ជាប់និស្ស័យក្នុងការកសាងព្រះពុទ្ធប្បដិមាអង្គតូចៗនេះអាចចូលរួមជាវដើម្បីដាក់តម្កល់តាមទីតាំងដូចខាងក្រោម៖
* ឈ្មោះសប្បុរសជន ដែលបានជាវព្រះពុទ្ធប្បដិមានឹងត្រូវចារឹកនៅផ្នែកខាងមុខនៃបល្ល័ង្កព្រះអង្គ។
សំរាប់ព័ត៌មានបន្ថែម សូមទាក់ទងមកកាន់៖
០៨៥ ៤៣០ ៩៩៩ | ០៩៧ ៤៣០ ៩៩៩៩
០៣១ ៧៧៧ ១០៨ | ០១៤ ៧៧៧ ១០៨ | ០១៥ ៧៧៧ ១០៨