ដំណើរការសាងសង់
អ្នកឧកញ៉ា សុខ គង់ បានធ្វើបដិសណ្ឋារកិច្ច ស្វាគមន៍ និងប្រគេនចង្ហាន់ពេលព្រឹក ព្រះវិមលសរណញាណ ចាន់. វិសាល ព្រះរាជាគណៈថ្នាក់កិត្តិយស នៃព្រះរាជាណាចក្រកម្ពុជា និង ជាឧត្តមប្រឹក្សាផ្ទាល់ សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះអគ្គមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា និង ជាព្រះចៅអធិការ វត្តពារាណសី សិរីមង្គល ខេត្តព្រៃវែងព្រមទាំងព្រះចៅអធិការនិមន្តមកពីខេត្តក្រុងផ្សេងៗទៀត ត្រៀមប្រារព្ធពិធីបុណ្យផ្កាប្រាក់មហាសាមគ្គី នាព្រឹកស្អែកនេះ ដើម្បីរួមចំណែកក្នុងការសាងសង់ព្រះពុទ្ធប្បដិមាកម្ពស់១០៨ ម៉ែត្រលើខ្នងភ្នំបូកគោ
នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៣នេះ ព្រះគ្រូចៅអធិការវត្តហ្លួង និងពុទ្ធបរិស័ទមកពីខេត្តពោធិ៍សាត់ ប្រមាណជា ៨៧៩អង្គ/នាក់ បាននាំយកនូវបច្ច័យចំនួន ១២.១៥០.០០០រៀល (ដប់ពីរលាន១សែនប្រាំម៉ឺន) ដើម្បីរួមចំណែកក្នុងការកសាងព្រះពុទ្ធបដិប្បមា កម្ពស់១០៨ម៉ែត្រ លើភ្នំបូកគោ ដោយមានការទទួលស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ អ្នកឧកញ៉ា សុខ គង់ ប្រធានក្រុមហ៊ុន សុខាអូតែល និងសូគីមុិច អុិនវេសមេនគ្រុប។ សូមថ្លែងអំណរព្រះគុណដល់ព្រះគ្រូចៅអធិការវត្តហ្លួង និងថ្លែងអំណរគុណដល់ពុទ្ធបរិស័ទទាំងអស់ សូមប្រគេនពរ និងជូនពរ ព្រះគ្រូចៅអធិការ ព្រះសង្ឃ និង ពុទ្ធបរិស័ទ ទាំងអស់ សូមជួបប្រទះតែពុទ្ធពរទាំងប្រាំប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈកុំបីឃ្លៀងឃ្លាតឡើយ។
នាព្រឹកថ្ងៃទី៣ខែមករា ឆ្នាំ២០២៣នេះ ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួង រៀបចំដែនដី នគររូបនីយកម្មនិងសំណង់ តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជេីញមានវត្តមានដ៏ខ្ពង់ខ្ពស់ក្នុងពិធីសែនព្រេន នៅរូបសំណាកលោកយាយម៉ៅ និងវិមានអ្នកតាភ្នំដេីម្បីបួងសួង សុំសេចក្តីសុខ សេចក្តីចម្រេីន មុននឹងពិធីបញ្ចុះបឋមសិលាសាងសង់ព្រះពុទ្ធប្បដិមា កម្ពស់១០៨ម៉ែត លើភ្នំបូកគោ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៤ ខែមករា ឆ្នាំ២០២៣។ ក្នុងឱកាសដ៏វិសេសវិសាលនោះក៏មានការអញ្ជេីញចូលរួមអមដំណេីរដោយ អ្នកឧញ៉ា បណ្ឌិត សុខ គង់ ប្រធានក្រុមហ៊ុន សុខា អូតែលផងដែរ។